ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 6:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង)

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក” នេះ​ជា​សេចក្ដីបង្គាប់​ទីមួយ​ដែល​មាន​សេចក្ដីសន្យា​ជាប់មកជាមួយ​ផង គឺ

សូមមើលជំពូក

Khmer Christian Bible

ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន​ នេះ​ជា​បញ្ញត្ដិ​ទីមួយ​ ដែល​មាន​សេចក្ដី​សន្យា​ជាប់​មក​ជាមួយ​ផង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​គោរព​មាតា‌បិតា(នេះ​ជា​បទ‌បញ្ជា​ទី​មួយ​ដែល​មាន​ទាំង​ព្រះ‌បន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង)

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង

សូមមើលជំពូក

អាល់គីតាប

«ចូរ​គោរព​ឪពុក‌ម្តាយ (នេះ​ជា​បទ​បញ្ជា​ទី​មួយ ដែល​មាន​ទាំង​បន្ទូល​សន្យា​នៃ​អុលឡោះ​ជាប់​មក​ជា​មួយ​ផង)

សូមមើលជំពូក



អេភេសូរ 6:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។


អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់ នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។


បន្ទាប់​មក ហោរា​យេរេមា​ថ្លែង​ទៅ​កាន់​ពួក​វង្ស​រេកាប​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​បុព្វ‌បុរស​អ្នក ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​របស់​គាត់ ព្រម​ទាំង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​គាត់​បាន​ផ្តាំ​មក


អ្នក​មិន​ត្រូវ​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​មួយ​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ


នៅ​ក្នុង​អ្នក គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្ដាល​អ្នក គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​អ្នក គេ​បាន​ជិះ​ជាន់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ។


«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"


ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ឪពុក​ម្តាយ​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។


តែ​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅទាំង​នោះ​រៀន​បំពេញ​ករណីយកិច្ច​ដល់​ក្រុម​គ្រួសាររបស់​ខ្លួន ហើយ​ចេះ​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ធ្វើ​ដូច្នេះ ទើប​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ។