អេភេសូរ 6:2 - អាល់គីតាប2 «ចូរគោរពឪពុកម្តាយ (នេះជាបទបញ្ជាទីមួយ ដែលមានទាំងបន្ទូលសន្យានៃអុលឡោះជាប់មកជាមួយផង) សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 “ចូរគោរពឪពុក និងម្ដាយរបស់អ្នក” នេះជាសេចក្ដីបង្គាប់ទីមួយដែលមានសេចក្ដីសន្យាជាប់មកជាមួយផង គឺ សូមមើលជំពូកKhmer Christian Bible2 ចូរគោរពឪពុកម្ដាយរបស់ខ្លួន នេះជាបញ្ញត្ដិទីមួយ ដែលមានសេចក្ដីសន្យាជាប់មកជាមួយផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «ចូរគោរពមាតាបិតា(នេះជាបទបញ្ជាទីមួយដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង សូមមើលជំពូក |
បន្ទាប់មក យេរេមាមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។