Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 “ដើម្បីឲ្យ​អ្នក​បាន​សុខ ហើយ​មាន​អាយុវែង​នៅលើ​ផែនដី”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​ ហើយ​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ‌អង្វែង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ»។

សូមមើលជំពូក ចម្លង




អេភេសូរ 6:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថ្លែង​ប្រាប់​ថា មនុស្ស​សុចរិត នឹង​បាន​សេចក្ដី​សុខ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។


អ្នក​មិន​ត្រូវ​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​មួយ​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ


ទោះ​បើ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី យើង​ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឲ្យ​លោក​ទៅ​សួរ​ដល់​ព្រះ‌អង្គ​នោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​បាន​សេចក្ដី​សុខ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង»។


«ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង)


ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។


មិន​ត្រូវ​បរិ‌ភោគ​ឈាម​ឡើយ ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​ត​ទៅ ព្រោះ​អ្នក​បាន​ប្រព្រឹត្តសេចក្ដី​ត្រឹម​ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


ចូរ​ប្រយ័ត្ន​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែលខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រហូត​ត​ទៅ ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សេចក្ដី​ល្អ ហើយ​ត្រឹម​ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។


ត្រូវ​លែង​មេ​ឲ្យ​ហើរ​ទៅចុះ តែ​កូន​របស់​វា​អ្នកអាច​យក​បាន ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ហើយ​មាន​អាយុ​យឺន​យូរ។


អ្នក​រាល់​គ្នា​ត្រូវ​រក្សា​អស់​ទាំង​បញ្ញត្តិ​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​រហូត​ត​ទៅ»។


ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។


ត្រូវ​ដើរ​តាម​អស់​ទាំង​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។


ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក


ដូច្នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត្ននឹង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចម្រើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​បាន​សន្យា​នឹង​អ្នក។


ណា‌អូមី​ជា​ម្តាយ​ក្មេក​និយាយ​ទៅ​នាង​ថា៖ «កូន​អើយ ម្តាយ​គួរ​រក​ទី​សម្រាក​ឲ្យ​កូន​ហើយ ដើម្បី​ឲ្យ​កូន​បាន​សុខសាន្ត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម