នៅគ្រានោះ យោបល់របស់អ័ហ៊ីថូផែលបានផ្ដល់មកដូចជាអ្នកដែលបានប្រឹក្សានឹងព្រះបន្ទូលរបស់ព្រះ ការដែលលោកជួយគំនិត ទោះទាំងព្រះបាទដាវីឌ និងអាប់សាឡុម តែងតែធ្វើតាមយោបល់របស់លោកទាំងអស់។
ហេព្រើរ 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ ព្រះគម្ពីរខ្មែរសាកល តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។ Khmer Christian Bible ដ្បិតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែធ្វើជាគ្រូហើយ ក៏ប៉ុន្ដែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនអំពីគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត គឺអ្នករាល់គ្នាត្រលប់ជាអ្នកដែលត្រូវការទឹកដោះទៅវិញ មិនមែនអាហាររឹងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ អាល់គីតាប តាមពិតបងប្អូនគួរតែបានធ្វើជាតួនបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃបន្ទូលរបស់អុលឡោះឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ |
នៅគ្រានោះ យោបល់របស់អ័ហ៊ីថូផែលបានផ្ដល់មកដូចជាអ្នកដែលបានប្រឹក្សានឹងព្រះបន្ទូលរបស់ព្រះ ការដែលលោកជួយគំនិត ទោះទាំងព្រះបាទដាវីឌ និងអាប់សាឡុម តែងតែធ្វើតាមយោបល់របស់លោកទាំងអស់។
លោកអែសរ៉ាបានតាំងចិត្តសិក្សាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រព្រឹត្តតាម ព្រមទាំងបង្រៀនច្បាប់ និងបញ្ញត្តិក្នុងពួកអ៊ីស្រាអែល។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ! តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំស៊ូនិយាយតែពាក្យប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីនឹងបង្រៀនមនុស្សឯទៀត ជាជាងនិយាយភាសាដទៃមួយម៉ឺនម៉ាត់វិញ។
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។
ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។
ម្យ៉ាងទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា ហើយក៏ជួយដល់អ្នករាល់គ្នាដែរ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ប៉ុន្ដែ ចូរនឹកចាំពីគ្រាដំបូង ជាគ្រាដែលអ្នករាល់គ្នាទើបនឹងបានភ្លឺ អ្នករាល់គ្នាបានទ្រាំទ្រនឹងទុក្ខលំបាកជាខ្លាំង
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។
ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។
ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។