រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
ហេព្រើរ 12:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុការណ៍នោះពិតជាគួរឲ្យស្ញែងខ្លាចមែន បានជាលោកម៉ូសេមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ។ ព្រះគម្ពីរខ្មែរសាកល ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចមែន បានជាម៉ូសេនិយាយថា:“ខ្ញុំញ័ររន្ធត់ ដោយភ័យខ្លាចយ៉ាងខ្លាំង”។ Khmer Christian Bible ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចណាស់ បានជាលោកម៉ូសេនិយាយថា ខ្ញុំញ័ររន្ធត់ណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» អាល់គីតាប នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាណាពីម៉ូសាមានប្រសាសន៍ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ |
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។
កាលឮសូរផ្លុំស្នែងកាន់តែតន្ថើនខ្លាំងឡើងៗ លោកម៉ូសេក៏ទូលដល់ព្រះ ហើយព្រះទ្រង់មានព្រះបន្ទូលឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។
ធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបម្រើលោកម្ចាស់ ហ៊ាននិយាយនឹងលោកម្ចាស់បាន ដ្បិតឥឡូវនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ ក៏គ្មានដង្ហើមសល់នៅដែរ»។
ដូច្នេះ នៅសល់តែខ្ញុំម្នាក់ឯង ដែលឃើញនិមិត្តដ៏ធំនេះ ខ្ញុំក៏ខ្សោះល្វើយទៅ ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
ដ្បិតខ្ញុំភ័យខ្លាចចំពោះសេចក្ដីខ្ញាល់ និងសេចក្ដីក្រេវក្រោធដែលព្រះយេហូវ៉ាអត់ទ្រាំនឹងអ្នករាល់គ្នា រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ប៉ុន្ដែ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ខ្ញុំនៅវេលានោះ។
គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង