ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។
ហេព្រើរ 11:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ ពួកគេបានឆ្លងសមុទ្រក្រហមដូចឆ្លងកាត់លើដីគោក រីឯពួកជនជាតិអេហ្ស៊ីបដែលសាកល្បង ក៏ត្រូវសមុទ្រលេបបាត់ទៅ។ Khmer Christian Bible ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើ ស្លាប់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ អាល់គីតាប ដោយសារជំនឿ ជនជាតិអ៊ីស្រអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។ |
ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។
ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក គេបានដើរឆ្លងកាត់ទន្លេ។ នៅទីនោះ យើងខ្ញុំបានរីកសរាយក្នុងព្រះអង្គ
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។
នោះលោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយនៅពេលព្រឹក ទឹកក៏ហូរប្រសព្វ ចូលទៅនៅកន្លែងធម្មតាវិញ។ ពេលសាសន៍អេស៊ីព្ទនាំគ្នារត់ចេញពីទឹក ព្រះយេហូវ៉ាក៏ពន្លិចគេនៅកណ្ដាលសមុទ្រអស់ទៅ។
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។