មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ
ហូសេ 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនិយាយទៅនាងថា៖ «នាងត្រូវរស់នៅជាមួយខ្ញុំឲ្យបានយូរ មិនត្រូវធ្វើពេស្យាចារ ឬទៅធ្វើប្រពន្ធរបស់បុរសដទៃណាឡើយ ខ្ញុំក៏នឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំនិយាយនឹងនាងថា ត្រូវឲ្យឯងនៅសំរាប់អញ ជាយូរលង់ មិនឲ្យត្រូវក្បត់អញ ឬទៅជាប្រពន្ធរបស់អ្នកដទៃណាឡើយ អញក៏នឹងប្រព្រឹត្តចំពោះឯងដូច្នោះដែរ អាល់គីតាប ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ |
មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ
នាងត្រូវដោះអាវដែលពាក់កាលពីចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះរបស់អ្នក ហើយយំសោកនឹងឪពុកម្តាយរបស់នាង រយៈពេលពេញមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង ធ្វើជាប្ដីរបស់នាង ហើយនាងនឹងក្លាយជាប្រពន្ធរបស់អ្នក។