ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង​ជា​ដរាប​តរៀង​ទៅ គឺ​យើង​នឹង​ដណ្តឹង​នាង​សម្រាប់​យើង ដោយ​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ជា​ដរាប​ត​រៀង​ទៅ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​សុចរិត និង​យុត្តិធម៌ ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ជា​ដរាប​ត​រៀង​ទៅ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​សុចរិត និង​យុត្តិធម៌ ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។

សូមមើលជំពូក



ហូសេ 2:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ ជួប​គ្នា សេចក្ដី​សុចរិត និង​សេចក្ដី​សុខ​សាន្ត ថើប​គ្នា។


ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។


អ្នក​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។


ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។


ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​បាន​ហៅ​អ្នក​ទុក​ដូច​ជា​ស្ត្រី ដែល​ប្តី​បោះ‌បង់​ចោល ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំលោះ ដែល​ត្រូវ​បង់​ចោល​ហើយ។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


កាល​យើង​បាន​ដើរ​កាត់​តាម​ទី​នោះ ហើយ​ឃើញ​អ្នក​ម្ដង​ទៀត មើល៍! អ្នកដល់​វ័យ​ដែល​គេ​ស្រឡាញ់​ហើយ យើង​ក៏​បានលាត​ជាយ​អាវ​របស់​យើង​គ្រប​លើ​អ្នក គឺ​បិទ​បាំង​កុំ​ឲ្យឃើញ​សណ្ឋាន​អាក្រាត​របស់​អ្នក យើង​បាន​ស្បថ​នឹង​អ្នក ហើយ​តាំង​សញ្ញា នឹង​អ្នក ឲ្យ​អ្នក​បាន​ត្រឡប់​ជា​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


យើង​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​យើង​បាន​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។


ប៉ុន្តែ យូដា​នឹងរស់​នៅ​រហូត​តទៅ ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​គ្រប់​ជំនាន់​ត​រៀង​ទៅ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។


អ្នក​ណា​ដែល​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ជា​កូន​កំលោះ ហើយ​មិត្ត​សម្លាញ់​ដែល​ឈរ​ស្តាប់​គាត់​មាន​អំណរ​ជា​ខ្លាំង ដោយ​សារ​សំឡេង​កូន​កំលោះ ដោយ​ហេតុ​នេះ អំណរ​របស់​ខ្ញុំ​ក៏​ពោរ‌ពេញ​ឡើង។


បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។


ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។


ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។