សុភាសិត 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា៖ ព្រះគម្ពីរខ្មែរសាកល នៅក្បែរទ្វារក្រុង នៅខ្លោងទ្វារទីក្រុង នៅច្រកចូលទ្វារ ទាំងស្រែកយ៉ាងខ្លាំងថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា អាល់គីតាប ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ |
ប្រាជ្ញាស្រែកប្រកាស នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា
ឱមនុស្សទាំងឡាយអើយ យើងស្រែកហៅអ្នករាល់គ្នា ហើយសំឡេងយើង ក៏ហៅរកដល់អស់មនុស្សជាតិ
ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបាននិយាយប្រាប់មនុស្សលោក នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។
«ចូរទៅឈរក្នុងព្រះវិហារ ហើយប្រកាសឲ្យប្រជាជនស្ដាប់ គ្រប់ទាំងព្រះបន្ទូលនៃជីវិតនេះទៅ»។