ខ្ញុំទ្រាំទ្រជាមួយហ្វូងសត្វជានិច្ច គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវកម្ដៅថ្ងៃ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយដេកមិនលក់។
សុភាសិត 31:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកម្រៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ។ ព្រះគម្ពីរខ្មែរសាកល នាងឃើញថាការជួញដូររបស់ខ្លួនល្អហើយ។ ចង្កៀងរបស់នាងមិនចេះរលត់នៅពេលយប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកំរៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ អាល់គីតាប នាងឃើញកិច្ចការរបស់នាងបានចំរើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ |
ខ្ញុំទ្រាំទ្រជាមួយហ្វូងសត្វជានិច្ច គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវកម្ដៅថ្ងៃ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយដេកមិនលក់។
កូនចៅរបស់គេមានកិត្តិយស តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសម្គាល់ដឹងអ្វីសោះ។
ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា របស់ព្រះអង្គបានដេកលក់ ។
បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។