សុភាសិត 30:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កណ្តូបមួយជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅទាំងហ្វូងៗ។ ព្រះគម្ពីរខ្មែរសាកល កណ្ដូបគ្មានស្ដេចទេ ប៉ុន្តែវាទាំងអស់ចេញទៅដោយតម្រង់ជួរ; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ អាល់គីតាប កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ |
អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។