អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
សុភាសិត 28:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា «មិនមែនជាបាបទេ» អ្នកនោះឯងជាសម្លាញ់ នឹងពួកអ្នកបំផ្លាញហើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ” អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។ អាល់គីតាប អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។ |
អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!»