ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។
សុភាសិត 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ ព្រះគម្ពីរខ្មែរសាកល កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ អាល់គីតាប កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ |
ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។
ហាម៉ានក៏ថ្លែងទៀតថា៖ «សូម្បីតែព្រះនាងអេសធើរ ជាអគ្គមហេសី ក៏មិនបានបើកឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។
ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
ដ្បិតគេមិនដឹងថានឹងមានហេតុការណ៍អ្វីកើតឡើងទេ? តើអ្នកណាអាចប្រាប់ឲ្យគេដឹងថានឹងមានអ្វីកើតឡើងបាន?
គេថា អញ្ជើញមក យើងនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះនៅមានបរិបូរ។
ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ!
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។