Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហាម៉ាន​ក៏​ថ្លែង​ទៀត​ថា៖ «សូម្បី​តែ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ក៏​មិន​បាន​បើក​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ស្តេច​ក្រៅ​ពី​ខ្ញុំ ដើម្បី​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ‌នាង​បាន​រៀបចំ​នោះ​ឡើយ ហើយ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជា​មួយ​ស្តេច​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះ‌រាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 លោក​ក៏​ថ្លែង​នេះ​ទៀត​ថា អេសធើរ អគ្គ‌មហេសី មិន​បើក​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជា​មួយ​នឹង​ស្តេច ដើម្បី​បរិភោគ​លៀង ដែល​ព្រះ‌នាង​រៀបចំ​នោះ​ទេ បើក​ឲ្យ​តែ​អញ​១​ប៉ុណ្ណោះ ហើយ​ដល់​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​អញ្ជើញ​អញ​ទៅ ជា​មួយ​នឹង​ស្តេច​ម្តង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គាត់​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ស្តេច និង​រូប​ខ្ញុំ​ផ្ទាល់ មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ស្តេច​ទៀត។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​តម្លៃ​អ្វី​ចំពោះ​ខ្ញុំ​ទេ»។


ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។


កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។


ដ្បិត​គេ​មិន​ដឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បាន?


កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម