ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 25:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក និង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ដែល​អួត​អំពី​អំណោយដែលមិនបានឲ្យ ប្រៀបដូចជា​ពពក និង​ខ្យល់​ដែល​គ្មាន​ភ្លៀង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។

សូមមើលជំពូក



សុភា‌សិត 25:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។


មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន?


ពួក​ហោរា​នឹង​ត្រឡប់​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។


បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូតភរ មក​កុហក​ថា "ខ្ញុំ​នឹង​ថ្លែងទំនាយ​ប្រាប់​អ្នក បើ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពី​គ្រឿង​ស្រវឹង" គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន​ជាតិ​នេះ។


ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ»។


ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប​ជា‌និច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។