ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាល នៃអ្នកណាដែលលក់ឲ្យវិញ។
សុភាសិត 24:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា «ឯងសុចរិតទេ» នោះបណ្ដាជននឹងប្រទេចផ្ដាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយនឹងមនុស្សអាក្រក់ថា៖ “អ្នកជាមនុស្សសុចរិត” បណ្ដាជននឹងដាក់បណ្ដាសាអ្នកនោះ ជាតិសាសន៍ទាំងឡាយនឹងស្អប់ខ្ពើមអ្នកនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា ឯងសុចរិតទេ នោះបណ្តាជននឹងប្រទេចផ្តាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ អាល់គីតាប បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។ |
ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាល នៃអ្នកណាដែលលក់ឲ្យវិញ។
អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្ដាសាជាច្រើន។
កុំឲ្យនិយាយបង្កាច់បាវបម្រើ ដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ។
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិត របស់មនុស្សសុចរិតចេញ។
គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។