Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:24 - ព្រះគម្ពីរខ្មែរសាកល

24 អ្នកដែល​និយាយ​នឹង​មនុស្ស​អាក្រក់​ថា​៖ “អ្នក​ជា​មនុស្ស​សុចរិត” បណ្ដាជន​នឹង​ដាក់បណ្ដាសា​អ្នកនោះ ជាតិសាសន៍​ទាំងឡាយ​នឹង​ស្អប់ខ្ពើម​អ្នកនោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា «ឯង​សុចរិត​ទេ» នោះ​បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តាជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជន​នឹង​ដាក់បណ្ដាសា​អ្នកដែល​បង្ខាំង​ស្រូវ​ទុក ប៉ុន្តែ​មាន​ពរ​នៅលើ​ក្បាល​អ្នកដែល​លក់ស្រូវ​វិញ​។


អ្នកដែល​រាប់​មនុស្ស​អាក្រក់​ថាឥតទោស និង​អ្នកដែល​រាប់​មនុស្ស​សុចរិត​ថាមានទោស ពួកគេ​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។


អ្នកដែល​ចែក​ឲ្យ​អ្នកក្រីក្រ នឹង​គ្មាន​ភាពខ្វះខាត​ឡើយ រីឯ​អ្នកដែល​បិទ​ភ្នែក​របស់ខ្លួន នឹងត្រូវ​បណ្ដាសា​យ៉ាងច្រើន​។


កុំ​មួលបង្កាច់​បាវបម្រើ ដោយប្រាប់​ដល់​ចៅហ្វាយ​អ្នកនោះ​ឡើយ ក្រែងលោ​អ្នកនោះ​ដាក់បណ្ដាសា​អ្នក ហើយ​អ្នក​ក៏​ទទួលទោស​។


វេទនា​ហើយ​! អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់ អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម