ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
សុភាសិត 23:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? ព្រះគម្ពីរខ្មែរសាកល តើនរណាវេទនា? តើនរណាមានទុក្ខសោក? តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ? តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាមានសេចក្ដីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្ដីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម អាល់គីតាប តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? |
ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
ព្រះបាទដាវីឌបានហៅគាត់មក ហើយគាត់ក៏បរិភោគជាមួយស្ដេច ទ្រង់បំផឹកឲ្យគាត់ស្រវឹង ដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែជាមួយពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត មិនបានទៅផ្ទះឡើយ។
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។
ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។
វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់ នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។