ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
សុភាសិត 22:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានកំណត់ទុកសេចក្ដី ដ៏វិសេសសម្រាប់ឯង គឺជាសេចក្ដីទូន្មាន និងតម្រិះ ព្រះគម្ពីរខ្មែរសាកល តើខ្ញុំមិនបានសរសេរពាក្យទំនៀមសាមសិបអំពីឱវាទ និងចំណេះដឹងសម្រាប់អ្នកទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានកំណត់ទុកសេចក្ដីដ៏វិសេសសំរាប់ឯង គឺជាសេចក្ដីទូន្មាន ហើយនឹងដំរិះមិនមែនឬ អាល់គីតាប ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
ចូរស្តាប់ ដ្បិតយើងនឹងពោល សេចក្ដីដ៏ប្រសើរវិសេស ហើយដែលយើងបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់
គ្រូប្រដៅបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
ទោះបើយើងសរសេរអស់ទាំងមាត្រាច្បាប់ របស់យើងទុកសម្រាប់គេក៏ដោយ ក៏គេចាត់ទុកជាច្បាប់ដទៃដែរ។