Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប្រ‌យោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជូន​ពួក​អ្នក​ដែល​ចាត់​ឯង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ពាក្យទំនៀមទាំងនោះ គឺ​ដើម្បីឲ្យ​អ្នក​បាន​ស្គាល់​ភាពប្រាកដប្រជា​របស់​ពាក្យ​នៃ​សេចក្ដីពិត និង​ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​ចម្លើយ​នៃ​សេចក្ដីពិត​ដល់​ពួកអ្នកដែល​ចាត់​អ្នក​ឲ្យមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹម‌ត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​មនុស្ស ដែល​ចាត់​អ្នក​ឲ្យ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹម‌ត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​មនុស្ស ដែល​ចាត់​អ្នក​ឲ្យ​មក។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល


ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់


អ្នក​នាំ​សារ​ស្មោះ​ត្រង់ ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចម្រូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំ‌ហើយ​ព្រលឹង​របស់​ចៅ‌ហ្វាយ​ខ្លួន។


គ្រូ​ប្រដៅ​បាន​ស្វែង​រក​ពាក្យ​ពីរោះ និង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម‌ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់។


តែ​សេចក្ដី​ដែល​បាន​កត់ត្រា​ទុក​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ពិត​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​បាន​ជីវិត ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ។


តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា


ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម