ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។
សុភាសិត 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។ ព្រះគម្ពីរខ្មែរសាកល ផ្ទះ និងទ្រព្យសម្បត្តិ ជាមរតកមកពីដូនតា រីឯប្រពន្ធមានប្រាជ្ញាវិញ គឺមកពីព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទះសំបែង នឹងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។ អាល់គីតាប ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីអុលឡោះតាអាឡា។ |
ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។
ដូច្នេះ នៅថ្ងៃណាដែលគាត់ត្រូវចែកមត៌កដល់កូន គាត់មិនត្រូវលើកកូនរបស់ប្រពន្ធដែលគាត់ស្រឡាញ់ទុកជាកូនច្បង ជំនួសឲ្យកូនច្បងពិតរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់នោះឡើយ
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
បុរសនោះឈ្មោះណាបាល ប្រពន្ធឈ្មោះអ័ប៊ីកែល នាងជាស្ត្រីមានប្រាជ្ញាឆ្លាតវៃ រូបសម្រស់ក៏ល្អ តែប្តីជាមនុស្សគម្រិះ ហើយកាចអាក្រក់ គាត់ជាពូជពង្សរបស់កាលែប។