គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
សុភាសិត 14:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។ ព្រះគម្ពីរខ្មែរសាកល មកុដរបស់មនុស្សមានប្រាជ្ញា គឺភាពស្ដុកស្ដម្ភរបស់ខ្លួន រីឯភាពល្ងង់របស់មនុស្សល្ងង់ គឺជាភាពល្ងង់ដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចំកួតសុទ្ធ។ អាល់គីតាប សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ |
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់ លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។
ទោះបើនឹងបុកមនុស្សល្ងីល្ងើ នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វា មិនព្រមរបកចេញពីវាឡើយ។
ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសម្លាញ់ដល់ខ្លួន ដើម្បីកាលណាទ្រព្យនោះរលាយសូន្យទៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។