ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។
សុភាសិត 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់ លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។ ព្រះគម្ពីរខ្មែរសាកល ថ្លៃលោះនៃជីវិតរបស់មនុស្ស គឺភាពស្ដុកស្ដម្ភរបស់គេ ប៉ុន្តែអ្នកក្រីក្រមិនដែលឮពាក្យសម្លុតគំរាមឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្រព្យសម្បត្តិ នឹងទុកសំរាប់លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។ អាល់គីតាប អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។ |
ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។
ប៉ុន្តែ បានទុកពួកទាល់ក្រនៅក្នុងស្រុក ឲ្យគេរក្សាចម្ការទំពាំងបាយជូរ ហើយធ្វើស្រែចម្ការ។
សាតាំងទូលតបថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ
ប្រសិនបើគេចាប់ឲ្យសងថ្លៃជំនួសជីវិត នោះម្ចាស់ត្រូវសងគេតាមតម្លៃដែលគេបង្គាប់។
មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។
ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។
គេមិនព្រមទាំងក្រឡេកមើល តម្លៃលោះណាមួយផង ហើយទោះបើឯងជូនជំនួនដល់គេជាច្រើន ក៏ដោយ គង់តែមិនបានរម្ងាប់ចិត្តដែរ។
ប៉ុន្តែ នេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្ដាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ និងចម្ការឲ្យដល់គេផង។
ប៉ុន្តែ មានដប់នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា៖ សូមកុំសម្លាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចម្ការ។ ដូច្នេះ អ៊ីសម៉ាអែលក៏អាក់ខាន មិនបានសម្លាប់អ្នកទាំងនោះ ជាមួយបងប្អូនគេទេ។
ប៉ុន្ដែ យើងនឹងទុកប្រជាជនមួយពួកដែលទន់ទាប ហើយកម្សត់ទុគ៌តនៅកណ្ដាលអ្នក គេនឹងស្វែងរកទីពួនជ្រកក្នុងព្រះនាមព្រះយេហូវ៉ា
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?