អ្នកណាដែលគេរាប់អានតិច តែមានបាវបម្រើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែ ខ្វះខាតអាហារវិញ។
សុភាសិត 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតត្រាប្រណីជីវិតសត្វចិញ្ចឹមរបស់ខ្លួន រីឯសេចក្ដីមេត្តារបស់មនុស្សអាក្រក់គឺឃោរឃៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ អាល់គីតាប មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។ |
អ្នកណាដែលគេរាប់អានតិច តែមានបាវបម្រើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែ ខ្វះខាតអាហារវិញ។
ដរាបដល់យើងមកនាំអ្នករាល់គ្នាទៅនៅឯស្រុកមួយ ដូចជាស្រុករបស់អ្នករាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចម្ការទំពាំងបាយជូរផង។
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក?
ដ្បិតក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ មានសេចក្តីចែងទុកមកថា៖ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ។ តើព្រះទ្រង់គិតពីគោឬ?
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។
ប៉ុន្តែ ណាហាសជាសាសន៍អាំម៉ូនឆ្លើយថា៖ «យើងព្រមចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នា លុះត្រាតែឲ្យយើងខ្វេះភ្នែកខាងស្តាំរបស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលត្រូវអាម៉ាស់»។