នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
សាស្តា 9:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការស្រឡាញ់ ការស្អប់ និងការឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្រឡាញ់ សម្អប់ និងសេចក្ដីច្រណែនរបស់ពួកគេបានវិនាសតាំងពីយូរមកហើយ; គ្មានចំណែកដល់ពួកគេទៀតជារៀងរហូត ក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ អាល់គីតាប ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។ |
នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។
ហើយរបស់អ្វីដែលភ្នែកចង់បាន ខ្ញុំមិនបានបង្អត់ឡើយ ខ្ញុំមិនបានហាមឃាត់ចិត្ត មិនឲ្យមានអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយចំពោះការងារទាំងប៉ុន្មានដែលយើងធ្វើ ហើយនោះជាផលដែលកើតពីកិច្ចការរបស់យើង។
ដូច្នេះ យើងយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ តើមានអ្នកណាអាចនាំមនុស្សមកមើលការដែលនឹងកើតមកក្រោយពីគេស្លាប់ទៅបាន?
ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសម្រាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ តើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ?
គ្រប់ការទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ ឃើញថាមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តរបស់ព្រះ ទោះបើការនោះមកដោយស្រឡាញ់ ឬសម្អប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ការទាំងអស់ឃើញច្បាស់នៅចំពោះមុខគេ
យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្ដាលពួកមនុស្សលោកតទៅ។
«ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។