Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន ខ្ញុំ​មិន​បាន​បង្អត់​ឡើយ ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​ចំពោះ​ការងារ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ ហើយ​នោះ​ជា​ផល​ដែល​កើត​ពី​កិច្ច‌ការ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 អ្វីៗ​ទាំងអស់​ដែល​ភ្នែក​របស់ខ្ញុំ​ចង់បាន ខ្ញុំ​មិន​បាន​បង្អត់​វា​ទេ​; ខ្ញុំ​មិន​បាន​បង្ខាំង​ចិត្ត​ខ្ញុំ​ពី​ការសប្បាយ​ណាមួយ​ឡើយ ដ្បិត​ចិត្ត​ខ្ញុំ​បាន​ត្រេកអរ​នឹង​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ​; នេះ​ហើយ ជា​ចំណែក​របស់ខ្ញុំ​ពី​ការនឿយហត់​ទាំងអស់​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែងតែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីក‌រាយ​នឹង​ការ‌ងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ​ជា​ផល​នៃ​ការ‌ងារ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​នឹង​បណ្តា‌ការ ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែងតែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីក‌រាយ​នឹង​ការ‌ងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ​ជា​ផល​នៃ​ការ‌ងារ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




សាស្តា 2:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន?


សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។


អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។


ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា វា​នឹង​បាត់​ទៅ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។


ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។


យើង​បាន​និយាយ​ចំពោះ​ចិត្ត​យើង​ថា៖ «មក​ចុះ យើង​នឹង​ល្បង‌ល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក‌គ្រេង​សប្បាយ»។ តែ​មើល៍ ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ។


ដ្បិត​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


ដូច្នេះ យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ តើ​មាន​អ្នក​ណា​អាច​នាំ​មនុស្ស​មក​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​ពី​គេ​ស្លាប់​ទៅ​បាន?


អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។


គ្រប់​មួយ​ជីវិត ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។


នេះ​ហើយ​ជា​ការ​ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​មួយ​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន។


គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ធន‌ធាន និង​កិត្តិ‌យស។ ហេតុនោះ គេ​មិន​ខ្វះ‌ខាត​អ្វី​ឡើយ មាន​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន តែ​ព្រះ​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​បរិ‌ភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិ‌ភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ណាស់។


ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក វិសេស​ជាង​មាន​ចិត្ត​ប៉ង​ដែល​សាវា។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍ដែរ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការ​សប្បាយ ព្រោះ​នៅ​ក្រោម​ថ្ងៃ​នេះ គ្មាន​អ្វី​ប្រសើ​សម្រាប់​មនុស្ស​ជា​ជាង​ការ​ស៊ី​ផឹក និង​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ទាំង​នេះ ដែល​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្លួន ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។


ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។


ចូរ​រស់​នៅ​ដោយ​អំណរ ជា‌មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប ពេល​ដែល​ឯង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​ជីវិត​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង។


ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។


រួច​គាត់​ត្រឡប់​មក​ប្រាប់​ឪពុក​ម្តាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីម‌ណា ក្នុង​ចំណោម​ស្រីក្រមុំ​សាសន៍​ភីលី‌ស្ទីន ដូច្នេះ សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម