Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្ដាល​ពួក​មនុស្ស​លោក​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ខ្ញុំ​បាន​ពោលថា​: ‘ខ្ញុំ​នឹង​មិន​ឃើញ​ព្រះយេហូវ៉ា គឺ​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​! ខ្ញុំ​នឹង​មិន​ឃើញ​មនុស្ស ជាមួយ​អ្នកដែល​រស់នៅ​ពិភពលោក​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះ‌អម្ចាស់​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ អុលឡោះ‌តាអាឡា​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 38:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដីសប្បុរស​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់​នេះ នោះតើ​ទូល‌បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា?


ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។


នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​នៅ​ជុំ‌វិញ​ផ្នូរ​របស់​វា គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម