សាស្តា 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រូប្រដៅ មានប្រសាសន៍ថា សេចក្ដីនោះ ខ្ញុំបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះម្ដងមួយៗដើម្បីឲ្យបានដឹងហេតុ។ ព្រះគម្ពីរខ្មែរសាកល សាស្ដាពោលថា៖ “មើល៍! ខ្ញុំបានរកឃើញសេចក្ដីនេះ ដោយយោងពីមួយទៅមួយ ដើម្បីបានរកឃើញគោលការណ៍ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាស្ដាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រូប្រដៅលោកមានប្រសាសន៍ថា មើល ឯសេចក្ដីនោះ យើងបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះ១នោះ១ ដើម្បីឲ្យបានដឹងហេតុ អាល់គីតាប តួនមានប្រសាសន៍ទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល |
ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។
ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។