ដូច្នេះ គេក៏បង្អកស្រាឪពុកនៅយប់នោះទៀត ហើយនាងប្អូនក៏ក្រោកទៅដេកជាមួយឪពុក តែគាត់ឥតដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
សាស្តា 7:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ អាល់គីតាប ខ្ញុំបានឃើញទៀតថា ស្ត្រីៗអាក្រក់ដែលជាអន្ទាក់នាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ចិត្តអុលឡោះរមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។ |
ដូច្នេះ គេក៏បង្អកស្រាឪពុកនៅយប់នោះទៀត ហើយនាងប្អូនក៏ក្រោកទៅដេកជាមួយឪពុក តែគាត់ឥតដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?»
ពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនទូលថា៖ «តើទុកអ្នកនេះឲ្យធ្វើជាអន្ទាក់ដល់យើងដល់កាលណាទៀត? សូមឲ្យគេចេញទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់គេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬ?»។
ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម
មាត់របស់ស្រីអាវ៉ាសែ ជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។
ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ដ្បិតអ្នកណាដែលគាប់ព្រះហឫទ័យព្រះ នោះព្រះអង្គ ប្រទានឲ្យអ្នកនោះមានប្រាជ្ញា តម្រិះ និងសេចក្ដីរីករាយ តែឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកប្រគល់ឲ្យអ្នកដែលគាប់ព្រះហឫទ័យព្រះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
គ្រូប្រដៅ មានប្រសាសន៍ថា សេចក្ដីនោះ ខ្ញុំបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះម្ដងមួយៗដើម្បីឲ្យបានដឹងហេតុ។