ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បងប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែការ​នឿយ‌ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ​សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ‌ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង

សូមមើលជំពូក

អាល់គីតាប

គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង​ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភ‌មង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

សូមមើលជំពូក



សាស្តា 4:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។


៙ ប្រាកដ​មែន មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល! ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថា​នឹង​បាន​ទៅអ្នក​ណា​ទេ។


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​ទន្ទឹង​រង់​ចាំ​អ្វី? ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ។


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។


យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។


គ្រប់​ការ ទាំង​អស់​ច្រំដែលៗ​គួរ​ឲ្យ​ធុញ​ទ្រាន់ មនុស្ស​រក​ពាក្យ​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ក៏​ស្តាប់​មិន​ចេះ​ពេញ។


ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​តម្រិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង


ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សម្រាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។


រួច​ហើយ​ខ្ញុំ​បែរ​មក​មើល​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ


អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។


ប៉ុន្តែ ផល​កើត​ពី​ដី នោះ​សម្រាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចម្ការ​មក​ដែរ។


វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​សោះ នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។


ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។


«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?"


ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។