Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ប្រាកដ​មែន មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល! ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថា​នឹង​បាន​ទៅអ្នក​ណា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរ ប្រៀប​ដូច​ជា​ស្រមោល​ទទេ គេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា‌និច្ច


ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​មិន​ចង់​រស់​រហូត​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​ម្នាក់​ឯង​ចុះ ដ្បិត​អាយុ​របស់​ទូល‌បង្គំ​គ្មាន​ន័យ​អ្វី​សោះ។


ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ សេចក្ដី​ល្អ​ទៀត​ឡើយ។


ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា របស់​ព្រះ‌អង្គបាន​ដេក​លក់ ។


មនុស្ស​ប្រៀប​បាន​នឹង​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង​តែ​រសាត់​បាត់​ទៅ។


តើ​អ្នក​ណា​អាច​រស់​នៅ ហើយ​មិន​ឃើញ សេចក្ដី​ស្លាប់​នោះ? តើ​អ្នក​ណា​អាច​រំ​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន? –បង្អង់


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា វា​នឹង​បាត់​ទៅ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។


ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។


យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


ដូច្នេះ ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​ការ​ឈឺ​ចាប់​ឲ្យ​ឆ្ងាយ​ពី​រូប​កាយ​ឯង​ដែរ ដ្បិត​គ្រា​នៅ​កំលោះ និង​វ័យ​ក្មេង​រមែង​ឥត​ប្រយោជន៍​ទទេ។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។


ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ស្តេច និង​ពី​ខេត្ត​នានា ក៏​ប្រមូល​បាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក​ម្នាង​ជា​ច្រើន​ផង។


ហើយ​ទ្រព្យ‌សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​ម្នាក់ គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ។


ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។


ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត?


កុំ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិ‌ភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ។


ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។


តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នោះ​នឹង​ក្លាយ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ‌សម្បត្តិ​ឡើង​នៅ​គ្រា​ចុង​បំផុត​នេះ។


ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ


ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម