ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។
សាការី 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសេះដែលមានកម្លាំងខ្លាំងក៏ចេញទៅតាម ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី»។ ទេវតាបង្គាប់វាថា៖ «ទៅចុះ ហើយដើរចុះឡើងនៅផែនដី» ដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ។ ព្រះគម្ពីរខ្មែរសាកល ពួកសេះដែលមានកម្លាំងខ្លាំងទាំងនោះ បានចេញមក ហើយអន្ទះសានឹងចេញទៅ ដើម្បីដើរល្បាតផែនដី។ ទូតសួគ៌ក៏និយាយថា៖ “ទៅចុះ ចូរដើរល្បាតផែនដីចុះ” ដូច្នេះពួកវាក៏ដើរល្បាតផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសេះដែលមានកំឡាំងខ្លាំងក៏ចេញទៅ ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី លំដាប់នោះ ទេវតាបង្គាប់វាថា ចូរទៅចុះ ហើយដើរចុះឡើងនៅផែនដីដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ អាល់គីតាប សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ អុលឡោះតាអាឡាប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ |
ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
ពេលនោះ ខ្ញុំចង់ដឹងន័យពិតអំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតទាំងអស់ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំង មានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប កិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង
ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។
ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។