«នៅរដូវដែលសត្វធ្លាប់ជាន់គ្នា បងបានងើបមុខឡើងក្នុងយល់សប្តិ ឃើញថា សត្វឈ្មោលដែលជាន់ញី មានឆ្នូត មានពពាល និងប្រផេះ។
សាការី 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រទេះទីបីទឹមសេះសម្បុរស និងរទេះទីបួនទឹមសេះសម្បុរពញ្លក់ ដែលមានកម្លាំងខ្លាំង។ ព្រះគម្ពីរខ្មែរសាកល រទេះចម្បាំងទីបីទឹមដោយសេះសម្បុរស ហើយរទេះចម្បាំងទីបួនទឹមដោយសេះសម្បុរអុជៗ។ ទាំងបួននោះមានកម្លាំងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រថទី៣ទឹមដោយសេះសម្បុរស ហើយរថទី៤ទឹមដោយសេះសម្បុរពញ្លក់ ដែលមានកំឡាំងខ្លាំង អាល់គីតាប រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ |
«នៅរដូវដែលសត្វធ្លាប់ជាន់គ្នា បងបានងើបមុខឡើងក្នុងយល់សប្តិ ឃើញថា សត្វឈ្មោលដែលជាន់ញី មានឆ្នូត មានពពាល និងប្រផេះ។
«នៅវេលាយប់ យើងបានមើលឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលដើមយីថោ ដែលដុះនៅទីទំនាប នៅពីក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ និងស។
បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ខ្ញុំមើលទៅឃើញមានសេះសមួយ អ្នកជិះលើវាមានកាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីវាយយកជ័យជម្នះ។
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។