ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។
សាការី 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់អ្នកមក នៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារៀងខ្លួន»។ ព្រះគម្ពីរខ្មែរសាកល ‘នៅថ្ងៃនោះ អ្នករាល់គ្នាម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់ខ្លួនមកក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វា’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។ អាល់គីតាប នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ |
ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។
ដូច្នេះ ទូលបង្គំមានបំណងនឹងសង់ព្រះដំណាក់មួយថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតាទូលបង្គំថា "បុត្ររបស់អ្នក ដែលយើងនឹងតាំងឲ្យសោយរាជ្យជំនួសអ្នក នោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង"។
ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។
កុំស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងយើង ហើយចេញមកជួបយើងចុះ នោះនឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ នឹងមានគេទិញទាំងផ្ទះ និងចម្ការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។
គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ។
«នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។