រីឯព្រះករុណាវិញ នឹងកើតមានជំងឺក្នុងពោះវៀនជាទម្ងន់ ឈឺរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ»។
សាការី 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ ព្រះគម្ពីរខ្មែរសាកល គ្រោះកាចដែលព្រះយេហូវ៉ានឹងវាយអស់ទាំងប្រជាជាតិដែលបានច្បាំងនឹងយេរូសាឡិម គឺដូចតទៅ: សាច់ពួកគេនឹងរលួយទៅ ខណៈដែលពួកគេនៅឈរដោយជើង ភ្នែកពួកគេនឹងរលួយក្នុងរន្ធភ្នែក ហើយអណ្ដាតពួកគេនឹងរលួយក្នុងមាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ អាល់គីតាប អុលឡោះតាអាឡានឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលដែលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ |
រីឯព្រះករុណាវិញ នឹងកើតមានជំងឺក្នុងពោះវៀនជាទម្ងន់ ឈឺរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ»។
ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ ដៃជើងរបស់គេដែរ។
តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។
នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើអ្នករាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនាំឲ្យមានចិត្តវេទនា អ្នករាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ។
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់អ្នករាល់គ្នាដែរ និងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។
នៅថ្ងៃនោះ យើងនឹងតាំងចិត្ត ដើម្បីបំផ្លាញសាសន៍ទាំងប៉ុន្មាន ដែលមកទាស់នឹងក្រុងយេរូសាឡិម»។
ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។
ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។
ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
ព្រះយេហូវ៉ានឹងធ្វើឲ្យជំងឺអាសន្នរោគកើតឡើងដល់អ្នក រហូតដល់អ្នកវិនាសសាបសូន្យបាត់ពីស្រុកដែលអ្នកចូលទៅចាប់យកនោះ។
ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។
នោះព្រះយេហូវ៉ានឹងទម្លាក់សេចក្ដីវេទនាយ៉ាងចំឡែកមកលើអ្នក និងពូជពង្សរបស់អ្នក គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយនៅជាប់ជាយូរ និងជំងឺធ្ងន់ៗ ហើយនៅជាប់ជាយូរ។
ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។