Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រោយ‌រៀវ​ទៅ កំពុង​ដែល​គេ​ឈរ​នៅ ភ្នែក​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​រង្វង់​ភ្នែក អណ្តាត​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​មាត់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​អស់ទាំង​ប្រជាជាតិ​ដែល​បាន​ច្បាំង​នឹង​យេរូសាឡិម គឺ​ដូចតទៅ​: សាច់​ពួកគេ​នឹង​រលួយ​ទៅ ខណៈដែល​ពួកគេ​នៅឈរ​ដោយ​ជើង ភ្នែក​ពួកគេ​នឹង​រលួយ​ក្នុង​រន្ធភ្នែក ហើយ​អណ្ដាត​ពួកគេ​នឹង​រលួយ​ក្នុង​មាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌យេហូវ៉ា​នឹង​វាយ​សាសន៍ទាំង​អស់ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រលួយ​កំពុង​ដែល​គេ​ឈរ ភ្នែក​គេ​នឹង​រលួយ អណ្ដាត​គេ​នឹង​រលួយ‌នៅ​ក្នុង​មាត់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​លើក​ទ័ព​មក​វាយ​លុក ក្រុង​យេរូ‌សាឡឹម ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ: សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ នៅ​ពេល​ពួក​គេ​ឈរ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​លើក​ទ័ព​មក​វាយ​លុក ក្រុង​យេរូ‌សាឡឹម ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ: សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ នៅ​ពេល​ដែល​ពួក​គេ​ឈរ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

សូមមើលជំពូក ចម្លង




សាការី 14:12
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។


អវយវៈ​រូប‌កាយ​គេ​នឹង​ត្រូវ​លេប​បាត់​ទៅ គឺ​កូន​ច្បង​នៃ​សេចក្ដី​ស្លាប់នឹង​ស៊ី​អវយវៈ​គេ​អស់​រលីង


តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ


នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​ដំរូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ នឹង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ


បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង


បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង


នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង


នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង


ក៏​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់​រំងាប់​ដែរ ដ្បិត​ពី​ដើមអញ​បាន​សេចក្ដី​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ជា​ច្រើន​ឡើង


នៅ​ថ្ងៃ​នោះ អញ​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​អស់​ទាំង​សាសន៍ ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម។


ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា នឹង​សត្វ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។


បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​ទៅ គឺ​មិន​មក​សោះ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ ហើយ​នឹង​មាន​សេចក្ដី​វេទនា ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រើ​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំ


គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំបាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ


ដោយ​ប្រាប់​ថា ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំឡោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស នឹង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ នឹង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស នឹង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ នឹង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ


នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ នឹង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ


ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម