មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។
វិវរណៈ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ “មើល៍! យើងធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ!”។ ព្រះអង្គមានបន្ទូលទៀតថា៖ “ចូរកត់ទុកចុះ ដ្បិតពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ”។ Khmer Christian Bible ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ «មើល៍ យើងធ្វើអ្វីៗទាំងអស់ជាថ្មី»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍ យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ អាល់គីតាប ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។ |
មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។
មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។
«អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ ទាំងហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលកើតមកតាមក្រោយទៀត។
ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។
ទេវតាពោលមកខ្ញុំថា៖ «សេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ ព្រះអម្ចាស់ គឺជាព្រះនៃវិញ្ញាណរបស់ពួកហោរា ទ្រង់បានចាត់ទេវតាមកបង្ហាញពួកអ្នកបម្រើព្រះអង្គ ឲ្យដឹងពីហេតុការណ៍ ដែលត្រូវកើតមកនៅពេលឆាប់ៗខាងមុខ។
រំពេចនោះ ខ្ញុំក៏លង់ទៅក្នុងវិញ្ញាណ ហើយឃើញមានបល្ល័ង្កមួយនៅស្ថានសួគ៌ ទាំងមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។
ពេលណាសត្វមានជីវិតទាំងបួននោះបានថ្វាយសិរីល្អ ព្រះកិត្តិនាម និងពាក្យអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅរួចហើយ
បន្ទាប់មក ខ្ញុំឃើញមានក្រាំងមួយនៅព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្ក ក្រាំងនោះមានសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង