កំពុងដែលលោកមានប្រសាសន៍នឹងអ្នកទាំងនោះ ស្ដេច ក៏ចុះមកដល់ និយាយថា៖ «មើល៍ សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើយើងត្រូវនៅចាំព្រះយេហូវ៉ាធ្វើអីទៀត?»។
វិវរណៈ 16:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សក៏ត្រូវខ្លោច ដោយសារកម្ដៅយ៉ាងខ្លាំង តែគេមិនបានប្រែចិត្ត ហើយលើកសរសើរសិរីល្អរបស់ព្រះទេ គឺគេជេរប្រមាថព្រះនាមរបស់ព្រះ ដែលមានអំណាចលើគ្រោះកាចទាំងនោះវិញ។ ព្រះគម្ពីរខ្មែរសាកល មនុស្សត្រូវបានកម្លោចដោយកម្ដៅយ៉ាងខ្លាំង ពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយមិនកែប្រែចិត្ត ថ្វាយសិរីរុងរឿងដល់ព្រះអង្គឡើយ។ Khmer Christian Bible មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។ អាល់គីតាប មនុស្សម្នាត្រូវរលាកដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថនាមអុលឡោះ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្ដគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ឡើយ។ |
កំពុងដែលលោកមានប្រសាសន៍នឹងអ្នកទាំងនោះ ស្ដេច ក៏ចុះមកដល់ និយាយថា៖ «មើល៍ សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើយើងត្រូវនៅចាំព្រះយេហូវ៉ាធ្វើអីទៀត?»។
ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។
ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្ដាសាដល់ទាំងស្តេច និងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
ក្រោយមកជាយូរថ្ងៃ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលយើងបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ ដូច្នេះ អ្នកនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង ចំពោះអ្នកបានសម្រាកវិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ»។
ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អេកានថា៖ «កូនអើយ ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលន់តួចំពោះព្រះអង្គទៅ។ អ្វីដែលអ្នកបានធ្វើ ចូរប្រាប់ខ្ញុំ កុំលាក់នឹងខ្ញុំឡើយ»។
នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។
ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះ បានមកដល់ហើយ ចូរក្រាបថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ!»។
មានព្រឹលធំៗ គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណសែសិបប្រាំគីឡូក្រាម ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយគេជេរប្រមាថព្រះ ដោយសារគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ព្រោះគ្រោះកាចនោះខ្លាំងក្រៃលែង។
យើងបានទុកឱកាសឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើសហាយស្មន់របស់នាងឡើយ។
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។