Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 កំពុង​ដែល​លោក​មាន​ប្រសាសន៍​នឹង​អ្នក​ទាំង​នោះ ស្ដេច ក៏​ចុះ​មក​ដល់ និយាយ​ថា៖ «មើល៍ សេចក្ដី​វេទនា​នេះ មក​ពី​ព្រះ‌យេហូវ៉ា តើ​យើង​ត្រូវ​នៅ​ចាំ​ព្រះ‌យេហូវ៉ា​ធ្វើ​អី​ទៀត?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​អេលីសេ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ រាជ​បម្រើ​ចូល​មក​ដល់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​ឲ្យ​យើង​សង្ឃឹម​អ្វី​លើ​ព្រះអង្គ​ទៀត?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​លោក​កំពុង​មាន​ប្រសាសន៍ នឹង​អ្នក​ទាំង​នោះ​នៅ​ឡើយ អ្នក​នោះ​ក៏​ចុះ​មក​ដល់ និយាយ​ថា មើល សេចក្ដី​វេទនា​នេះ មក​ពី​ព្រះ‌យេហូវ៉ា តើ​ត្រូវ​ឲ្យ​យើង​នៅ​ចាំ​ព្រះ‌យេហូវ៉ា​ធ្វើ​អី​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អេលី‌យ៉ាសាក់​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ អ្នក​បម្រើ​ចូល​មក​ដល់ ហើយ​ស្តេច​ពោល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​ឲ្យ​យើង​សង្ឃឹម​អ្វី​លើ​ទ្រង់​ទៀត?»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:33
32 ការដាក់ឲ្យឆ្លើយតបគ្នា  

កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។


បន្ទាប់​មក ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ស្តាយ​ណាស់ ព្រះ‌យេហូវ៉ា​បាន​ហៅ​យើង​ខ្ញុំ ជា​ស្តេច​ទាំង​បី​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ម៉ូអាប់​ហើយ»។


ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។


ដូច្នេះ ចូរ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ»។


ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។


ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក?


ប៉ុន្តែ បើ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង និង​សាច់​គាត់ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​មិន​ខាន»។


ឯ​ប្រពន្ធ​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តែ​រក្សា​សេចក្ដី​ទៀង​ត្រង់​ដល់​កាល​ណា​ទៀត? សូម​ដាក់​បណ្ដាសា ព្រះ ហើយ​ស្លាប់​ទៅ​ចុះ!»។


ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។


ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​ក្តៅ​ចិត្ត​នឹង​អ្នក ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។


ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា នឹង​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។


៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។


សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។


ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។


ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។


ឯ​ខ្ញុំ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ព្រះ‌អង្គ


គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង


កុំ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​អ្នក​បាន​តប​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​នឹង​រត់​ទៅ​តាម​គេ​វិញ។


បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?


ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​ថា "អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន?"។


តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ?


ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សម្រាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ ហើយនៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ ប្រសិន‌បើ​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ពិត ឥត​រា‌រង់​ឡើយ។


បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។


ដើម្បី​កុំ​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​លើ​យើង ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​កិច្ច‌កល​របស់​វា​នោះ​ឡើយ។


ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​អត់​ទោស ហើយកម្សាន្ត​ចិត្ត​គាត់ ក្រែង​គាត់​ត្រូវ​លេប​បាត់ ដោយ​សារ​កើត​ទុក្ខ​ព្រួយ​ហួស​ប្រមាណ។


ស្តេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ មក​កាប់​ចាក់ ហើយ​មើល​ងាយ​ដល់​យើង»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​សស្រ្តា‌វុធ​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដូច្នេះ ស្តេច​សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម