ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
វិវរណៈ 12:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែផែនដីបានជួយស្ត្រីនោះ ដោយហាមាត់លេបទន្លេដែលនាគបានព្រួសចេញពីមាត់វា។ Khmer Christian Bible ប៉ុន្ដែ ផែនដីបានជួយស្រ្ដីនោះ គឺផែនដីបានហាមាត់ ហើយលេបទន្លេដែលនាគនោះបានព្រួសចេញពីមាត់វាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ អាល់គីតាប ក៏ប៉ុន្ដែ ដីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ |
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
ដូច្នេះ ហាសែលក៏យកជំនូនដែលល្អនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋសែសិប ចេញទៅជួបនឹងលោក ក៏ទៅឈរនៅមុខលោកជម្រាបថា៖ «ព្រះបាទបេន-ហាដាដ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ខ្ញុំឲ្យមកសួរលោកថា "តើទ្រង់នឹងបានជាពីជំងឺនោះឬទេ?"»
ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។
បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។