Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ដែល​ល្អ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​សែសិប ចេញ​ទៅ​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជម្រាប​ថា៖ «ព្រះបាទ​បេន-ហាដាដ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ?"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ហាសែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ជា​របស់​ប្រសើរ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​៤០​ចេញ​ទៅ ដើម្បី​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជំរាប​ថា បេន-ហា‌ដាឌ់ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​សួរ​លោក​ថា តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​ហាសែល​ក៏​ទៅ​ជួប​អេលី‌យ៉ាសាក់ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់​លោក​ហាសែល​ចូល​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី ជា​កូន​របស់​អ្នក ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​សួរ​អ្នក​ថា តើ​ស្តេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។


ដូច្នេះ អេសា​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហាដាដ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​ទៅ​ដល់​ហើយ ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ។


ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្លាក់​ចុះ​ពី​រាន​ហាល​នៃ​ដំណាក់​ជាន់​លើ នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​ក៏​ប្រឈួន ទ្រង់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន តើ​យើង​នឹង​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?»


នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។


ដូច្នេះ អ័ហាស​ចាត់​សារ​ទៅ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា «ទូល‌បង្គំ​នេះ​ជា​អ្នក​បម្រើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង»។


ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?»


ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។ លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។


កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា៖ «លោក​ឪពុក​អើយ តើ​យើង​ត្រូវ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សម្លាប់​គេ​ឬ?»


មាន​ពេល​សម្រាប់​ស្វែង​រក ពេល​សម្រាប់​បាត់‌បង់ មាន​ពេល​សម្រាប់​រក្សា​ទុក និង​ពេល​សម្រាប់​បោះ‌បង់​ចោល។


តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។


សូម​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​យុវជន​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មក​រក​លោក​ត្រូវ​ពេល​ល្អ​ណាស់ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង"»។


តែ​លោក​សូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក? ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម