ពេលនោះ រូបេនឆ្លើយឡើងថា៖ «តើបងមិនបានហាមឯងរាល់គ្នាទេឬថា កុំឲ្យធ្វើបាបវា? តែឯងរាល់គ្នាមិនព្រមស្តាប់សោះ មើល៍ ឥឡូវនេះ វាបានទារឈាមវាវិញហើយ»។
លោកុប្បត្តិ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។ ព្រះគម្ពីរខ្មែរសាកល រីឯចំពោះឈាមនៃជីវិតរបស់អ្នករាល់គ្នា យើងនឹងទាមទារជាប្រាកដ គឺយើងនឹងទាមទារពីក្រញាំសត្វព្រៃណាក៏ដោយ ក៏នឹងទាមទារនូវជីវិតមនុស្សពីដៃរបស់មនុស្សដែរ សូម្បីតែពីដៃបងប្អូនរបស់ម្នាក់ណាក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង អាល់គីតាប ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។ |
ពេលនោះ រូបេនឆ្លើយឡើងថា៖ «តើបងមិនបានហាមឯងរាល់គ្នាទេឬថា កុំឲ្យធ្វើបាបវា? តែឯងរាល់គ្នាមិនព្រមស្តាប់សោះ មើល៍ ឥឡូវនេះ វាបានទារឈាមវាវិញហើយ»។
ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសម្លាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនឲ្យយើងសងសឹកជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬ?»
ដូច្នេះ ចូរប្រព្រឹត្តដោយប្រាជ្ញារបស់បុត្រ កុំឲ្យសក់ស្កូវរបស់គាត់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ។
ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។
ការនេះ ដែលព្រះបាទយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅ លោកពោលថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ»។
តែពួកអ្នកស្រុកបានសម្លាប់អស់អ្នកដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកព្រះបាទយ៉ូសៀសជាបុត្រា តាំងឡើងជាស្តេចជំនួសបិតា។
ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។
មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍អ្នកឡើយ មិនត្រូវឈរទាស់នឹងជីវិត អ្នកជិតខាងអ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
បើអ្នកណាសម្លាប់សត្វ នោះត្រូវតែសងគេ តែបើសម្លាប់មនុស្សវិញ អ្នកនោះត្រូវទទួលទោសដល់ស្លាប់ដែរ។
ប៉ុន្ដែ ប្រសិនបើមានអ្នកណាម្នាក់យករបស់អ្វីមួយដែលធ្វើពីដែក ហើយវាយគេរហូតដល់ស្លាប់ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ប្រសិនបើអ្នកណាម្នាក់យកថ្មកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ឬប្រសិនបើអ្នកណាម្នាក់យកគ្រឿងឈើកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ឬលើកដៃវាយគេដោយចិត្តស្អប់ ហើយអ្នកនោះក៏ស្លាប់ នោះអ្នកដែលវាយគេ ត្រូវតែសម្លាប់ចោល ព្រោះអ្នកនោះជាឃាតក ឯអ្នកដែលត្រូវសងសឹកដោយឈាម ត្រូវសម្លាប់ឃាតកនោះចោល នៅពេលគេជួបនឹងអ្នកនោះ។
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់មានចិត្តស្អប់អ្នកជិតខាងខ្លួន ហើយលបចាំស្ទាក់វាយប្រហារអ្នកនោះឲ្យស្លាប់ រួចរត់ទៅជ្រកក្នុងទីក្រុងណាមួយនោះក៏ដោយ
នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលត្រូវសងសឹកនឹងឈាម ដើម្បីឲ្យជននោះត្រូវស្លាប់។
គឺយ៉ាងនេះហើយដែលព្រះបានសងអំពើដ៏អាក្រក់របស់អ័ប៊ីម៉្មាឡិច ដែលគាត់បានប្រព្រឹត្តចំពោះឪពុកខ្លួន ដោយសម្លាប់បងប្អូនខ្លួនទាំងចិតសិបនាក់