ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
លោកុប្បត្តិ 50:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ ហើយលោកយ៉ូសែបរស់នៅបានមួយរយដប់ឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ូសែប និងអ្នកផ្ទះរបស់ឪពុកគាត់បានរស់នៅអេហ្ស៊ីប។ យ៉ូសែបរស់នៅបានមួយរយដប់ឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកបានរស់នៅក្នុងស្រុកអេស៊ីប លោករស់បានមួយរយដប់ឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូសែប នឹងពួកគ្រួឪពុកគាត់ទាំងប៉ុន្មាន ក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ យ៉ូសែបគាត់រស់នៅ បានអាយុ១១០ឆ្នាំ អាល់គីតាប យូសុះ និងក្រុមគ្រួសារឪពុករបស់គាត់បានរស់នៅក្នុងស្រុកអេស៊ីប គាត់រស់បានមួយរយដប់ឆ្នាំ។ |
ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚
អស់អ្នកដែលកើតមកពីលោកយ៉ាកុបទាំងប៉ុន្មាន មានចំនួនចិតសិបនាក់។ ឯលោកយ៉ូសែបរស់នៅស្រុកអេស៊ីព្ទស្រាប់ហើយ។
ក្រោយការទាំងនោះមក លោកយ៉ូស្វេ ជាកូនរបស់លោកនុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបានមួយរយដប់ឆ្នាំ។