ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
លោកុប្បត្តិ 50:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ កុំខ្លាចឡើយ។ ខ្ញុំនឹងផ្គត់ផ្គង់ពួកបង និងកូនចៅរបស់ពួកបង”។ គាត់ក៏កម្សាន្តចិត្តពួកគេ ហើយនិយាយស្រទន់នឹងពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។ អាល់គីតាប ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបំរុងបងៗ និងកូនចៅរបស់បងៗ»។ យូសុះបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។ |
ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។
លោកយ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក បងប្អូនរបស់លោក និងក្រុមគ្រួសាររបស់ឪពុកលោកទាំងអស់ តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ ហើយលោកយ៉ូសែបរស់នៅបានមួយរយដប់ឆ្នាំ។
ឯព្រះបាទហេសេគាក៏មានរាជឱង្ការលួងលោមចិត្តពួកលេវីទាំងប៉ុន្មាន ដែលមានចំណេះចេះស្ទាត់ក្នុងការងារនៃព្រះយេហូវ៉ា យ៉ាងនោះគេបានបរិភោគគ្រប់ទាំងប្រាំពីរថ្ងៃនៃបុណ្យនោះ ហើយបានថ្វាយយញ្ញបូជាទុកជាតង្វាយមេត្រី ព្រមទាំងលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ។
ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។
ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
ពេលនោះ ប្តីរបស់នាងក៏បានធ្វើដំណើរទៅតាមនាង ដើម្បីនិយាយលួងលោមនាង ហើយនាំនាងត្រឡប់មកវិញ។ គាត់បាននាំអ្នកបម្រើម្នាក់ និងលាពីរទៅជាមួយ។ លុះដល់ហើយ នាងក៏នាំគាត់ចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកនាងបានឃើញ គាត់ក៏ចេញមកទទួលដោយអំណរ។