អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា៖ «ព្រះទ្រង់បានប្រទានពូជ មួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ»។
លោកុប្បត្តិ 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកអ័ដាមមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយមានលក្ខណៈដូចលោក តាមរូបភាពរបស់លោក ហើយដាក់ឈ្មោះថា "សេត"។ ព្រះគម្ពីរខ្មែរសាកល អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ដាមគាត់រស់នៅបាន១៣០ឆ្នាំ នោះទើបបង្កើតបានកូនប្រុស១តាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ក៏ឲ្យឈ្មោះថា សេត អាល់គីតាប ពេលអាដាមមានអាយុមួយរយសាមសិបឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចគាត់ និងជាតំណាងរបស់គាត់ ហើយដាក់ឈ្មោះថា «សេថ»។ |
អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា៖ «ព្រះទ្រង់បានប្រទានពូជ មួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ»។
ព្រះអង្គបានបង្កើតគេជាប្រុសជាស្រី រួចប្រទានពរគេ ព្រមទាំងហៅគេថា "មនុស្ស" នៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ។
ក្រោយពីលោកអ័ដាមបានបង្កើតសេតមក លោករស់នៅបានប្រាំបីរយឆ្នាំទៀត ហើយលោកបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើបានឡើយ។
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះបាន? ឬធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធ?
មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។
សេឡាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក
ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។
គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមានសាច់ម្យ៉ាងសម្រាប់មនុស្ស សាច់ម្យ៉ាងសម្រាប់សត្វចតុបាទ សាច់ម្យ៉ាងសម្រាប់សត្វស្លាប និងសាច់ម្យ៉ាងសម្រាប់ត្រី។
យើងមានរូបរាងដូចមនុស្សដែលធ្វើពីធូលីមកយ៉ាងណា នោះយើងក៏នឹងមានរូបរាងដូចមនុស្សដែលមកពីស្ថានសួគ៌យ៉ាងនោះដែរ។
ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។