ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 5:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ដាក់​ឈ្មោះ​កូននោះ​ថា "ណូ‌អេ" ដោយ​ពោល​ថា៖ «កូន​នេះ​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​យើង ដែល​យើង​ធ្វើ​យ៉ាង​នឿយ‌ហត់​ដោយ​ដៃ ព្រោះ​តែ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្ដា‌សា»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​គាត់​ឲ្យ​ឈ្មោះ​ថា ណូអេ ដោយ​និយាយ​ថា កូន​នេះ​នឹង​កំសាន្ត​ចិត្ត​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ‌ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្តាសា

សូមមើលជំពូក

អាល់គីតាប

ដែល​គាត់​ដាក់​ឈ្មោះ​ថា “ណុះហ៍” ព្រោះ​គាត់​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​យើង ព្រោះ​តែ​ដី​ដែលអុលឡោះ‌តាអាឡា​បាន​ដាក់​បណ្តាសា”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 5:29
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឡាមេក​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ។


ក្រោយ​ពី​បាន​បង្កើត​ណូអេ​មក ឡាមេក​រស់​នៅ​បាន​ប្រាំរយ​កៅ​សិប​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​ស្រី​ជា​ច្រើន។


ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។


កាល​លោក​ណូអេ​ស្វាង​ពី​ស្រា ហើយ​ដឹង​ការ​ដែល​កូន​ពៅ​របស់​លោក​បាន​ធ្វើ​ចំពោះ​លោក


ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។


នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ


នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។


ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។


សេឡា​ជា​កូន​កៃណាន កៃណាន​ជា​កូន​អើប៉ាក់‌សាឌ អើប៉ាក់‌សាឌ​ជា​កូន​សិម សិម​ជា​កូន​ណូអេ ណូអេ​ជា​កូន​ឡាមេក


ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ស្តាប់​បង្គាប់ គឺ​ពេល​ដែល​ព្រះ​បាន​រង់​ចាំ​ដោយ​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ នៅ​ជំនាន់​លោក​ណូអេ ក្នុង​កាល​លោក​កំពុង​សង់​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ មាន​មនុស្ស​មួយ​ចំនួន​តូច គឺ​ប្រាំបី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។


ហើយ​បើ​ព្រះ‌អង្គ​មិន​បាន​ប្រណី​ដល់​ពិភព‌លោក​ពី​បុរាណ គឺ​បាន​សង្គ្រោះ​លោក​ណូអេ ជា​អ្នក​ប្រកាស​ពី​សេចក្ដី​សុចរិត រួម​ជា​មួយ​មនុស្ស​ប្រាំ‌ពីរ​នាក់​ទៀត កាល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​របស់​មនុស្ស​ទមិឡ​ល្មើស