លោកុប្បត្តិ 49:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្ការ និងល្អាងនោះគឺបានទិញពីពួកកូនចៅហេតហើយ»។ ព្រះគម្ពីរខ្មែរសាកល ចម្ការ និងរអាងដែលនៅទីនោះ គឺបានទិញពីកូនចៅហេត”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំការ នឹងរអាងនោះបានទិញពីពួកកូនចៅហេតហើយ អាល់គីតាប តាអ៊ីព្រហ៊ីមបានទិញចម្ការ ព្រមទាំងរូងភ្នំដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ |
នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។
កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។