រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
លោកុប្បត្តិ 48:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ គេនឹងបានជារបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះ នឹងបានចំណែកមត៌ក តាមរយៈអេប្រាអិម និងម៉ាណាសេ។ ព្រះគម្ពីរខ្មែរសាកល ចំពោះកូនរបស់ឯងដែលឯងបង្កើតតាមក្រោយ ពួកគេជារបស់ឯង; ពួកគេនឹងត្រូវបានហៅតាមឈ្មោះរបស់ពួកបងប្រុសរបស់ពួកគេ នៅក្នុងចំណែកមរតករបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថាជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរមត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ អាល់គីតាប ចំពោះកូនឯទៀតៗ ដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថា ជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរមត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណាសេ។ |
រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
ដ្បិត កាលពុកមកពីស្រុកប៉ាដាន់ រ៉ាជែលម្តាយកូនបានស្លាប់ចោលពុក តាមផ្លូវក្នុងស្រុកកាណាន ជិតអេប្រាតា ហើយពុកក៏បានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម)»។
ព្រោះពួកកូនចៅលោកយ៉ូសែបចែកចេញជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអិម។ រីឯកុលសម្ព័ន្ធលេវីមិនបានទទួលចំណែកនៅក្នុងស្រុកនោះទេ គឺបានទទួលតែទីក្រុងសម្រាប់រស់នៅ ព្រមទាំងវាលស្មៅនៅជុំវិញទាំងប៉ុន្មានសម្រាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។