គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
លោកុប្បត្តិ 48:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ លោកឲ្យពរដល់ក្មេងទាំងពីរថា៖ «ដោយសារឯង អ៊ីស្រាអែលនឹងឲ្យពរគ្នាថា "សូមព្រះទ្រង់ប្រោសប្រទានឲ្យអ្នក បានដូចជាអេប្រាអិម និងម៉ាណាសេ"» គឺយ៉ាងនេះឯង ដែលលោកបានដាក់អេប្រាអិម មុនម៉ាណាសេ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ៊ីស្រាអែលឲ្យពរពួកគេថា៖ “ជនជាតិអ៊ីស្រាអែលនឹងឲ្យពរដោយសម្អាងលើពួកឯងថា: ‘សូមព្រះធ្វើឲ្យអ្នកបានដូចជាអេប្រាអិម និងម៉ាណាសេ’”។ គឺយ៉ាងនេះឯងដែលគាត់ដាក់អេប្រាអិម មុនម៉ាណាសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះឯង គាត់ឲ្យពរដល់ក្មេងទាំង២ថា អ៊ីស្រាអែលនឹងឲ្យពរដល់មនុស្សដទៃដោយសារឯង ដោយថា សូមព្រះទ្រង់ប្រោសឲ្យឯងបានដូចជាអេប្រាអិមនឹងម៉ាន៉ាសេចុះ ដូច្នេះ គាត់បានលើកអេប្រាអិមឲ្យធំជាងម៉ាន៉ាសេ អាល់គីតាប នៅថ្ងៃនោះ អ៊ីស្រអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមអុលឡោះប្រោសប្រទានឲ្យអ្នកបានចំរុងចំរើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ អ៊ីស្រអែលហៅឈ្មោះអេប្រាអ៊ីម មុនម៉ាណាសេ។ |
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។
បន្ទាប់មក លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍! ពុកនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយកូនរាល់គ្នា ហើយនឹងនាំកូនៗត្រឡប់ទៅឯស្រុករបស់ដូនតាកូនវិញ។
នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
ដោយសារជំនឿ កាលលោកយ៉ាកុបហៀបនឹងស្លាប់ លោកបានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះ ដោយបន្ទន់ខ្លួនលើឈើច្រត់ ។
ពួកកូនចៅយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីឲ្យយើងខ្ញុំជាមត៌កតែមួយចំណែកដូច្នេះ? ដ្បិតយើងខ្ញុំមានគ្នាយ៉ាងច្រើន ព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ រហូតមកទល់ពេលនេះ»។