ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ហេតុ‌ការណ៍​នេះ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា៖ «ឪពុក​លោក​មាន​ជំងឺ»។ ដូច្នេះ លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម​ទៅ​ជា‌មួយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ការ​ទាំងនេះ មាន​គេ​ប្រាប់​យ៉ូសែប​ថា​៖ “មើល៍! ឪពុក​របស់លោក​កំពុង​ឈឺ”។ គាត់​ក៏​យក​កូនប្រុស​ទាំង​ពីរ​របស់គាត់​ទៅ​ជាមួយ​គាត់ គឺ​ម៉ាណាសេ និង​អេប្រាអិម​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា ឪពុក​របស់​លោក​មាន​ជំងឺ។ លោក​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក មាន​គេ​ជម្រាប​យូសុះ​ថា ឪពុក​របស់​គាត់​មាន​ជំងឺ។ គាត់​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​គាត់​ទាំង​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​អេស៊ីព្ទ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម ដែល​នាង​អាស‌ណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន បាន​បង្កើត​ឲ្យ​លោក។


មាន​គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​កូន​របស់​លោក​មក​ដល់​ហើយ»។ នោះ​លោក ក៏​ខំ​ប្រឹង​ក្រោក​អង្គុយ​នៅ​លើ​គ្រែ។


រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។


នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។


លោក​អេលី‌សេ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី ពួក​កង​នៃ​សាសន៍​ម៉ូអាប់​ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក


ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។


សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!


បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។


ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។


ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។